ផ្អើលមនុស្សម្នា! ប្រទះឃើញសត្វកម្រម្យ៉ាងដូចមយូរា ២ ក្បាល កំពុងហោះហើរបង្អួតសម្រស់ ដូចក្នុងព្រេងនិទានណាស់!
ជឿថាមហាជនមួយចំនួនប្រាកដជាបានឮខ្លះមកហើយពីសត្វមយូរា ដែលជាសត្វដ៏កម្រមួយប្រភេទ ភាគច្រើនធ្លាប់តែឮគេនិយាយតៗគ្នានៅរឿងព្រេងនិទានបុរាណនានាថាជាសត្វដែលមានសម្រស់ស្រស់ស្អាតបំផុត ក្នុងចំណោមសត្វបក្សី ដែលសត្វប្រភេទមួយនោះសឹងតែគ្មានអ្នកជឿឡើយថាមានពិតមែន ព្រោះកន្លងមកធ្លាប់តែឮគេនិយាយក្នុងរឿងនិទាន ឬ ជារូបភាពដែលគូរឡើងតែប៉ុណ្ណោះ។
យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ មានការភ្ញាក់ផ្អើល និង ការចាប់អារម្មណ៍យ៉ាងខ្លាំងមួយ ដោយមានឃ្លីបវីដេអូនៅប្រទេសចិនត្រូវបានគេចែកចាយពាសពេញអ៊ីធឺណែត ដោយជឿថាបានថតជាប់សត្វម្យ៉ាងដូចមយូរាក្នុងរឿងនិទាននោះឯង។
ក្នុងនោះ អ្នកថតបានសត្វកម្រមួយនេះ ដែលជាជនជាតិចិនបានឱ្យដឹងថា ខ្លួនបានធ្វើដំណើរទៅទៅលេងជ្រលងភ្នំមួយកន្លែងក្នុងប្រទេសរបស់ខ្លួន។ ខណៈកំពុងតែឡើងទៅទៅកំពូលភ្នំ ស្រាប់តែក្រលៀសភ្នែកទៅឃើញសត្វនោះ ដែលកំពុងហោះហើរយ៉ាងស្រស់ស្អាត ទើបនឹកឃើញភ្លែតថានេះគឺដូចជាសត្វមយូរា ដែលគេធ្លាប់តែនិយាយតៗគ្នាក្នុងរឿងនិទាន។
មិនចាំយូរឡើយ ខ្លួនក៏ប្រញាប់ទាញទូរសព្ទមកថតវីដេអូទុកភ្លែត ព្រោះពិតជារូបភាពដែលស្រស់ស្អាតចាប់ចិត្តខ្លាំងណាស់ ដោយសត្វទាំងអស់ឃើញច្បាស់ៗមានសរុប ២ ក្បាលពណ៌ស វាបានហោះហើរបង្អួតសម្រស់យ៉ាងល្វតល្វន់ស្រទន់ទាក់ចិត្ត ថែមជាមួយនឹងសម្រស់ទេសភាពទៀត គឺំមិនខុសអ្វីពីរឿងនិទាននោះទេ។
យ៉ាងណាមិញ ក្រោយពីវីដេអូមួយនេះ ត្រូវបានគេចែកចាយ មហាជនមួយចំនួនហាក់មិនចង់ជឿឡើយថាវាមានពិតមែន តែគេក៏ព្រមទទួលដែរថា វាពិតជាស្អាតខ្លាំងណាស់៕
សូមទស្សនាវីដេអូខាងក្រោម៖