តិចច្រឡំនៅស្រុកគេ! នេះជាទិដ្ឋភាពបាតសមុទ្រនៅកម្ពុជា ក្នុងខេត្តល្បីមួយនេះ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ថ្មីៗនាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញទិដ្ឋភាពក្រោមបាតសមុទ្រនៅកម្ពុជា បង្ហោះដោយក្រុមការងារ Khmer Dive Group ស្ថិតនៅកោះពូលូវ៉ៃ ជាតំបន់កោះដ៏ស្រស់ស្អាតបំផុតមួយក្នុងប្រទេសកម្ពុជា។
កោះពូលូវ៉ៃខាងលើ មានចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និង មានទឹកថ្លាខ្លាំង បូករួមផ្កាថ្មដ៏ល្អឥតខ្ចោះ។
តាមរយៈ Khmer Dive Group បានឱ្យដឹងថា បើតាមការសិក្សាស្រាវជ្រាវ និង ការធ្វើដំណើរថតរូបជាច្រើនក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ក្រុមការងារអាចនិយាយបានថា ជាកន្លែងដ៏ល្អបំផុតមួយក្នុងការមុជទឹកក្នុងប្រទេសកម្ពុជា ដែលប្រិយមិត្តនឹងភ្ញាក់ផ្អើលខ្លាំងចំពោះជីវ:ចម្រុះដែលមានក្រោមបាតសមុទ្រ៕
សូមទស្សនាទិដ្ឋភាពរូបភាពនៅខាងក្រោមនេះ ៖
ប្រភព ៖ Khmer Dive Group