ស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ បានបញ្ជាក់ឱ្យសាធារណជនបានជ្រាបថា នៅស្ថានទូតបារាំង មានរៀបចំពិព័រណ៌ «ផ្សារបារាំង» នៅថ្ងៃសៅរ៍ ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៥:៣០ ល្ងាច។
តាមរយៈការរៀបចំពិព័រណ៌ខាងលើ មានស្តង់សរុបចំនួន ៥០ ដែលនឹងបង្ហាញជូនលោកអ្នកពីវប្បធម៌ ការច្នៃប្រឌិត ចំណីអាហារ ផលិតផលសុខភាព នៅស្ថានទូតបារាំង ដែលលោកអ្នកអាចទៅចូលរួមដោយសេរី លក្ខណៈម្នាក់ឯង ជាមួយគ្រួសារ ឬជាមួយមិត្តភក្តិ ដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមនានារបស់បារាំងនៅកម្ពុជា។
ក្រៅពីនេះ ក៏មានសកម្មភាពកម្សាន្តជាច្រើនទៀត ដែលរង់ចាំលោកអ្នក ដូចជាការភ្លក់អាហារ សកម្មភាពកីឡា និង សកម្មភាពវប្បធម៌ សម្រាប់មនុស្សគ្រប់វ័យ។ សូមបញ្ជាក់ផងដែរថា ចំពោះការរៀបចំពិព័រណ៌ ខាងលើ អ្នកចូលរួមដែលមានកាបូបធំៗ និង សម្ភារៈសំពីងសំពោង មិនត្រូវបានអនុញ្ញាតឱ្យយកចូលទេ៕