រដ្ឋបាលខេត្តកែប នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រណាំងសេះលឿន និងការតាំងពិព័រណ៍គោ ក្នុងភូមិសាស្ត្រខេត្តកែប។
រដ្ឋបាលខេត្តបានបញ្ជាក់ឱ្យបានដឹងថានៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ វេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលខេត្តកែបសហការជាមួយកសិដ្ឋាន SV Ranch នឹងរៀបចំពិធីប្រណាំងសេះ ព្រមទាំងមានការប្រគល់រង្វាន់លើកទឹកចិត្តកីឡាករ កីឡាការិនីជិះសេះដែលទទួលបានជ័យលាភីនៅកសិដ្ឋាន SV Ranch ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។
រដ្ឋបាលបានឱ្យដឹងផងដែរថា ការរៀបចំពិធីខាងលើ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរទិវាបុណ្យឯករាជជាតិ និង ពិធីបុណ្យអ៊ុទូក អកអំបុក បណ្តែតព្រះទីប សំពះព្រះខែ និង ជូនដំណឹងដល់សាធារណជនកុំភ្លេចចូលរួមទស្សនាឱ្យបានកុះករ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ៖