ធ្លាក់ដង្កូវចេញពីពិដានបន្ទប់ជិតមួយអាទិត្យ ស្មានថាមានសត្វអ្វីធ្វើសម្បុក តែដឹងការពិតហើយព្រឺសម្បុរ
ថ្មីៗនេះ មានស្រ្តីម្នាក់ បានទម្លាយរឿងរ៉ាវព្រឺសម្បុររបស់ខ្លួនមួយនៅតាមបណ្តាញ Tiktok ដោយមានដង្កូវជាច្រើនបានធ្លាក់ចេញមកពីពិដានបន្ទប់របស់នាងមិនឈប់ នឹកស្មានថាជាសត្វអ្វីមកធ្វើសម្បុក តែដល់ដឹងការពិតហើយ ភ្ញាក់ផ្អើលខ្លាំងណាស់។
នាងបានឱ្យដឹងថា មានដង្កូវតូចជាច្រើនធ្លាក់ពីលើពិដានរបស់នាង ធ្លាក់មករហូតមិនបាត់ឡើយ នាងត្រូវចាប់វាចេញរហូត ហើយពិតនាងជាឆ្ងល់ខ្លាំងណាស់ថា តើខាងលើនោះមានអ្វី ទើបដល់ថ្នាក់ធ្លាក់ដង្កូវបែបនេះ? នាងក៏បានដើរទៅសួរបន្ទប់អ្នកជិតខាង ថាមានអ្នកណាមានដង្កូវធ្លាក់មកបែបនេះដរឬទេ ពួកគេក៏ប្រាប់ថាគ្មានអ្នកណាមានឡើយ ដែលនាងកាន់តែមិនអស់ចិត្ត ក៏បានឡើងទៅសួរអ្នកនៅបន្ទប់ខាងលើវិញម្តង។
ខណៈពេលទៅដល់ នាងបានចុចកណ្តឹងហៅម្ចាស់បន្ទប់ តែគ្មានអ្នកឆ្លើយឡើយ នាងក៏បានធំក្លិនស្អុយយ៉ាងខ្លាំង ហើយនាងក៏បានខលទៅប្រាប់ប៉ូលិសភ្លាមៗ។ ពេលប៉ូលិសចូលទៅដល់បន្ទប់ខាងលើនេះ ក៏បានឃើញថា អ្នកដែលស្នាក់នៅបន្ទប់មួយនេះ បានស្លាប់បាត់បង់ជីវិត ដោយមិនមានអ្នកដឹងឡើយ រហូតដល់ថ្នាក់សពស្អុយរលួយចេញដង្កូវចេញខ្ទុះ ទើបធ្វើឱ្យស្រ្តីនៅខាងក្រោមដឹងថា ដង្កូវដែលធ្លាក់ក្នុងបន្ទប់របស់ខ្លួន គឺជាដង្កូវសពនេះឯង ដឹងហើយពិតជាព្រឺសម្បុរខ្លាំងណាស់៕