ផ្ទុះការវែកញែក ក្រោយស្រ្តីម្នាក់ត្រូវគេឱ្យវារចេញពីយន្តហោះ ទាំងនាងជាជនពិការ
ថ្មីៗនេះ រឿងរ៉ាវដ៏គួឱ្យអាណិត និង អាម៉ាស់របស់ស្រ្តីជនជាតិជាតិបរទេសម្នាក់ ដែលបានប្រើសេវាកម្មហោះហើរមួយរបស់ថៃ ហើយត្រូវបានគេបង្ខំឱ្យវារចេញពីយន្តហោះ ត្រូវបានគេចែកចាយដោយការហួសចិត្តពេញបណ្តាញសង្គម។
បើតាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះបានធ្វើដំណើរចេញពីប្រទេសអូស្រ្តាលីមកទីក្រុងបាងកក ប្រទេសថៃ ហើយដោយសារតែនាងជនពិការ រទេះរបស់នាងមិនអាចយកឡើងទៅលើយន្តហោះបានឡើយ ទើបនាងត្រូវការប្រើប្រាស់រទេះរុញរបស់ខាងសេវាកម្មជើងហោះហើរនោះ ដើម្បីមកដល់កន្លែងអង្គុយ។
ខណៈឡើងមកពីប្រទេសអូស្រ្តាលី គេក៏បានឱ្យនាងប្រើប្រាស់ជាធម្មតា ប៉ុន្តែស្រាប់តែមកដល់ទីក្រុងបាងកក គេក៏បានទារលុយនាងជាថ្លៃជួលរទេះដើម្បីជិះចេញទៅវិញ។ នាងមិនព្រមឱ្យឡើយ ព្រោះតាំងពីជិះយន្តហោះមកគ្មានអ្នកណាធ្លាប់ទារលុយថ្លៃរទេះរុញនាងឡើយ ហើយជម្រើសរបស់នាងមានតែមួយគត់ នោះគឺសុខចិត្តវារចេញទៅដោយខ្លួនឯង ប្រមាណជា ៤ ម៉ែត្រឯណោះ។
នាងបានចេញមុខមកទម្លាយរឿងនេះ ព្រមទាំងអះអាងថាខ្លួននឹងមិនប្រើសេវាកម្មហោះហើរមួយនេះទៀតជាដាច់ខាត ហើយចំណែកខាងសេវាកម្មឯណោះវិញ ក៏បានចេញមុខមកសុំទោស ព្រមទាំងសងថ្លៃហោះហើរឱ្យនាងវិញទាំងអស់ ព្រមជាមួយនឹងប្រាក់បន្ថែមផ្សេងៗទៀតផងដែរ៕