ព្រះតេជព្រះគុណ ៧ អង្គ មានព្រះនាមល្បីល្បាញ ពោរពេញដោយស្នាដៃ ញាតិញោមនិយមប្រណិប័តន៍ចូលចិត្ត
ជាប្រទេសដែលប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ កម្ពុជាគឺពោរពេញទៅដោយព្រះសង្ឃដែលបំពេញតួនាទីអប់រំចិត្តគំនិតប្រជាជនឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តាករុណា មិនបៀតបៀតជីវិតគេ ប្រកាន់យកនូវសេចក្ដីស្មោះត្រង់ សុច្ចរិតទៀងត្រង់ រស់នៅប្រកបដោយក្ដីសុខ សេចក្ដីស្ងប់នៅក្នុងផ្លូវចិត្ត រំលត់អំពើបាប។
ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវព្រះតេជព្រះគុណ ៧ ព្រះអង្គ មានស្នាដៃល្អៗក្នុងការលើកស្ទួយព្រះពុទ្ធសាសនា ព្រមទាំងដើរតួនាទីជាគ្រូបាអាចារ្យអប់រំ ផ្សព្វផ្សាយធម៌ ណែនាំឱ្យពុទ្ធសាសនិកជន បានធូរស្បើយពីទុក្ខកង្វល់ទាំងឡាយ និង ទទួលបានភាពរីករាយជ្រះថ្លា រស់នៅក្នុងសេចក្ដីស្ងប់ចិត្ត។ ព្រះអង្គទ្រង់មានព្រះនាមដូចខាងក្រោម ៖
១. ព្រះតេជព្រះគុណ ពិន សែម
២. ព្រះតេជព្រះគុណ គូ សុភាព
៣. ព្រះតេជព្រះគុណ សាន សុជា
៤. ព្រះតេជព្រះគុណ ហាក់ សៀងហៃ
៥. ព្រះតេជព្រះគុណ សាន ភារ៉េត
៦. ព្រះតេជព្រះគុណ ជួន កក្កដា
៧. ព្រះតេជព្រះគុណ ផុន ភក្ដី