Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 បានទៅកុំភ្លេចចូលលេង! នៅខេត្តព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមចៀម និង អូទ្រីស
ទៅណា សង្គម

បានទៅកុំភ្លេចចូលលេង! នៅខេត្តព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមចៀម និង អូទ្រីស

អត្ថបទដោយ​៖ Muyly មករា ៨, ២០២៣

​ស្ថិតនៅចម្ងាយប្រមាណជាង ២០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ថា ជាទឹកដីឆ្នេរតារារះ នាទិសនិរតី ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង តាមរយៈទិដ្ឋភាពដងវិថីថ្មីស្រឡាងស្ថាបនាខ្វាត់ខ្វែង ឆ្នេរសមុទ្រធម្មជាតិ និងផ្លូវល្បឿនលឿនដែលចំណាយពេលធ្វើដំណើរលឿនជាងមុន ទាក់ទាញមហាជន ក៏ដូចជាភ្ញៀវទេសចរ ឱ្យចង់ទៅលម្ហែកម្សាន្ត នាថ្ងៃបុណ្យជាតិក៏ដូចជាថ្ងៃឈប់សម្រាកជាដើម។

ទន្ទឹមទៅនឹងចំណុចទាក់ទាញ នៃទឹកដីឆ្នេរតារារះ នាទិសនិរតីនេះ ថ្មីៗនេះ តាមរយៈមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានណែនាំនូវកន្លែងកម្សាន្តមួយថ្មីបែបសួនចិញ្ចឹមសត្វ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលទីនោះគឺ កសិដ្ឋានចិញ្ចឹមចៀម អូទ្រីស។

កសិដ្ឋានចិញ្ចឹមចៀម អូទ្រីស ជាទីតាំងទេសចរណ៍ថ្មីមួយ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលកសិដ្ឋាននេះ នៅមិនឆ្ងាយពីទីរួមខេត្ត ប្រមាណ ២២ Km ប៉ុណ្ណោះ។ សម្រាប់បងប្អូនដែលនៅភ្នំពេញក៏មិនពិបាករកដែល ដោយធ្វើដំណើរតាម Express way ត្រង់ផ្លូវចុះស្រុកស្ទឹងហាវ គីឡូម៉ែត្រលេខ 172 បត់ស្តាំ នឹងបានទៅដល់គោលដៅតែម្ដង។

នៅទីតាំងខាងលើ មានបើកទទួលភ្ញៀវទេសចរណ៍ចូលទស្សនាការចិញ្ចឹមចៀម ការចិញ្ចឹមសត្វអូទ្រីសជាច្រើនក្បាល ព្រមទាំងអាចថតរូបភាពកម្សាន្តទៀតផង បង្កើតជាបទពិសោធន៍ដ៏រីករាយថ្មីមួយ នៅពេលដែលអ្នកបានទៅដល់ខេត្តព្រះសីហនុ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់