ទោះមុខជ្រុងដូចឪ ឈីងចាំង ហើយត្រូវគេ Bully តែស្ត្រីរូបនេះនៅតែពេញចិត្តស៊ូស្ល-ា.-ប់មិនកែមុខម៉ែចែកឱ្យ
Brooke Martin ស្ត្រីសញ្ជាតិ New Zealand វ័យ ២៣ ឆ្នាំម្នាក់ តែងតែទទួលរងពាក្យសើចចំអកនានា ដោយអ្នកខ្លះប្រៀបធៀបរូបនាងទៅហ្នឹងតួអង្គមួយចំនួនដូចជា Lord Farquaad ក្នុងរឿង Shrek និងតួ Buzz Lightyear ជាដើម ដោយសារតែឆ្អឹងថ្គាមរបស់នាងមានលក្ខណៈប្លែកខុសពីមនុស្សទូទៅ។ ទោះជាយ៉ាងណា Brooke Martin នៅតែពេញចិត្តនឹងរូបសម្រស់ពីធម្មជាតិរបស់នាង ដោយនាងមិនខ្វាយខ្វល់ជាមួយនឹងពាក្យសម្ដីឡកឡឺយទាំងនោះទៀតឡើយ។
កាលពីពេលថ្មីៗកន្លងទៅ Brooke Martin បានធ្វើការតបទៅអ្នកតាមដានរបស់នាងលើបណ្ដាញសង្គមវិញផាំងៗ ដែលបញ្ចេញមតិចង់ឱ្យនាងទៅវះកាត់កែសម្ផស្សឱ្យស្រស់ស្អាតជាងនេះ។ Brooke Martin បានលើកឡើងថា បើសិននរណាមិនពេញចិត្តជាមួយមុខមាត់របស់នាង អាចឈប់តាមដាននាងតទៅទៀត ប៉ុន្តែប្រសិនបើចង់ឱ្យនាងទៅកែកុនមុខ ដើម្បីតម្រូវភ្នែកពួកគេនោះ នាងសុខចិត្តស្លាប់វិញល្អជាង។
ដោយឡែកក្រៅពីមតិរិះគន់សើចចំអក Brooke Martin ក៏ទទួលបានការសរសើរចំពោះរូបរាងរបស់នាងផងដែរ ដោយអ្នកខ្លះសរសើរថារូបរាងពិតជាស្រស់ស្អាត ខណៈខ្លះទៀតក៏និយាយដែរថា រូបនាងស្រស់ស្អាតជារបៀបរបស់នាង៕