សូមជ្រាប! ចាប់ពីស្អែក ៣ តំបន់នៅកម្ពុជា អាចមានភ្លៀងធ្លាក់ លាយឡំ ផ្គរ រន្ទះ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱ្យបានដឹងថាទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វនឹងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះខ្យល់ក៏បានប្តូរទិសជាបណ្តើរៗ។
លក្ខណ:បែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– បណ្តាខេត្ត-រាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះអាច មានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕
សូមអានលិខិតជូនដំណឹងរបស់ក្រសួងនៅខាងក្រោម៖