ទិដ្ឋភាព ពិធីអុំទូកខេត្តបាត់ដំបងថ្ងៃទី ១ ម្សិលមិញ មនុស្សច្រើនកកកុញ សប្បាយក្រៃលែង
រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការបង្ហោះរូបជាច្រើនសន្លឹកជុំវិញទិដ្ឋភាពថ្ងៃទី ១ នៃពិធីបុណ្យអុំទូក និង បណ្ដែតប្រទីបខេត្តបាត់ដំបងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
ក្នុងពិធីដ៏សប្បាយរីករាយនេះប្រជាពលរដ្ឋជាច្រើនបានទៅចូលរួមលេងទស្សនាលេងកម្សាន្តតាំងតែពីពេលពិធីចាប់ផ្ដើម រហូតដល់បញ្ចប់កម្មវិធីថ្ងៃទីមួយ ព្រោះតែពិធីនេះបានរួមបញ្ចូលនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជាការប្រណាំងទូក ការបណ្ដែតប្រទីប ការបាញ់កាំជ្រួញ បង្ហោះគោម ជាពិសេសគឺការប្រគុំតន្រ្តីទាំងបុរាណ និង សម័យ។
យ៉ាងណាមិញ ក្នុងកម្មវិធីម្សិលមិញនេះដែរ គេមានកម្មវិធីសំខាន់ៗជាច្រើនដូចជា ពិធីបួងសួងសុំសិរីសួស្ដីជូនដល់កងទ័ពជើងទឹកមុនចេញដំណើរការពារដែនទឹក ការដង្ហែក្បួនកងទ័ពជើងទឹកចេញពីមុខសាលាខេត្ត ទៅវេទិកាអុំទូក ការប្រណាំងទូកចំនួន ៣៥ គ្រឿង ពិធីដង្ហែប្រទីប និង បណ្ដែតប្រទីប ហើយក៏មានការបង្ហោះគោម បាញ់កាំជ្រួច និង ពិធីកម្សាន្តផ្សេងៗជាច្រើនទៀត។
សូមរម្លឹកឡើងវិញថា កម្មវិធីអុំទូកខេត្តបាត់ដំបងនេះ មានការប្រារព្ធធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៩ ខែតុលា ម្សិលមិញ និង ថ្ងៃទី ១០ នេះ៕
រូបភាពដោយ៖ រដ្ឋបាលខេត្តបាត់ដំបង និង គណនីផេក បាត់ដំបងផ្ទះខ្ញុំ