នេះជាមូលហេតុ ដែលជួយឱ្យក្មេងស្រីតូច ១ នាក់អាចរួចជីវិត ក្នុងចំណោមអ្នកស្ល-ាប់ទាំង ៣៩ នាក់
ហេតុការបាញ់ប្រហាទៅលើសាលាប្រង្រៀនក្មេងមួយកន្លែងនៅក្នុងខេត្ត ណងបួរឡាំភូ ប្រទេសថៃបានកំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងស្ទើរតែគ្រប់ប្រទេសទៅហើយ ព្រោះមានចំនួនក្មេងតូចៗច្រើនស្លាប់ហួសប្រមាណ ពោលគឺមានចំនួនអ្នកស្លាប់រហូតទៅដល់ ៣៩ នាក់ឯណោះ បើរួមទាំងកូនក្នុងផ្ទៃស្រ្តីជាគ្រូបង្រៀន។
តែអ្វីដែលនឹកស្មានមិនដល់ ឬអាចនិយាយបានថា ១ ពាន់សំណាងកក្នុងហេតុការណ៍ដ៏សែនរន្ធត់នេះនោះគឹ ក្នុងចំណោមអ្នកស្លាប់ទាំង ៣៩ នាក់ ក៏មានក្មេងស្រីម្នាក់ផងដែរ ដែលបានរួចផុតជីវិតក្នុងការវាយប្រហានេះ។
ដោយឡែក បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ Mgronline បានឱ្យដឹងថា មូលហេតុ ដែលក្មេងស្រីតូចម្នាក់នៅមានជីវិតនោះគឺ ដោយសារតែក្មេងនោះដេកលក់អត់ដឹងខ្លួន ទើបបណ្តាលឱ្យជនបង្កគិតថា ក្មេងស្រីតូចដែលរួចជីវិតនោះ បានបាត់បង់ជីវិតហើយ ទើបមិនមានការបាញ់ប្រហាទៅលើក្មេងស្រីតូច ដែលកំពុងតែដេកនោះ៕