
ក្ដៅៗ! មកទល់ពេលនេះ គ្មានវត្តមួយណា ហ៊ានទទួលសពជនបង្កធ្វើបុណ្យឡើយ
កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមិននឹកស្មានមួយ កើតឡើងនៅក្នុងប្រទេសថៃ បានធ្វើឱ្យមហាជនស្រណោះអាណិតខ្លោចចិត្តជាពន់ពេក ដោយមានបុរសម្នាក់បានសម្រុកទៅបាញ់រះនៅក្នុងសាលារៀនមួយកន្លែងស្ថិតក្នុងខេត្ត Nongbualamphu ដែលធ្វើឱ្យកូនសិស្ស និង គ្រូដេកស្លាប់តម្រៀបគ្នាយ៉ាងរន្ធត់បំផុត។
បើយោងតាមព័ត៌មានក្នុងស្រុកថៃបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើងដែលជនបង្កមាន អាយុ ៣៤ ឆ្នាំ ជាអតីតមន្រ្តីប៉ូលិសមួយរូបដែលទើបតែត្រូវចៅហ្វាយដកចេញពីជួរមន្ត្រីរាជការ។ ដោយឡែក បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពបាញ់រះយ៉ាងឃោរឃៅទៅលើក្មេងៗ និង គ្រូរួចមក បុរសវ័យ ៣៤ ឆ្នាំរូបនេះ បានបាញ់សម្លាប់ប្រពន្ធកូនខ្លួនហើយចុងក្រោយក៏ផ្តាច់ជីវិតខ្លួនផងដែរ។
ចំពោះសាកសពក្មេងៗ និង គ្រូដែលបានស្លាប់ត្រូវបានអាជ្ញាធររៀបចំចាត់ចែងទៅតាមប្រពៃណីហើយ។ ដោយឡែក ងាកទៅមើលសពជនបង្កវិញ ខណៈនេះនៅពុំទាន់អាចរកទីតាំងវត្តអារាមណាមួយ សម្រាប់ធ្វើបុណ្យទៅតាមពិធីសាសនាបានឡើយ ដោយហេតុតែអ្នកស្រុកអ្នកភូមិ កើតក្ដីខឹងមិនព្រមឱ្យវត្តយកសាកសពជនបង្កនោះទៅធ្វើបុណ្យឡើយ៕