Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចែកគ្នាដឹង! ក្រសួង មានគោលដៅកំណត់ទូរស័ព្ទនាំចូល ទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់សេវាទូរសព្ទ័បាន
បច្ចេកវិទ្យា សង្គម

ចែកគ្នាដឹង! ក្រសួង មានគោលដៅកំណត់ទូរស័ព្ទនាំចូល ទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់សេវាទូរសព្ទ័បាន

អត្ថបទដោយ​៖ Muyly តុលា ៧, ២០២២

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ០៦​ ខែតុលា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលដៅក្នុងការកំណត់ ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន។

តាមរយៈវីដេអូប្រមាណ ០៥ នាទី បង្ហោះដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់បែបនេះថា «ក្រសួងប្រៃសណីយ៍ មានគោលដៅមួយក្នុងការកំណត់ថា ទូរសព្ទ័ដែលនាំចូល ទាល់តែបង់ពន្ធអាករត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទបាន»។

មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តឱ្យដឹងទៀតថា « ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ កំពុងតែធ្វើការជាមួយនឹងប្រតិបត្តិករ ជាការពិតវាត្រូវការពេលវេលា នៅក្នុងការអនុវត្តន៍ពង្រឹងការគ្រប់គ្រងទូរស័ព្ទដែលនាំចូលមក ហើយអាចប្រើប្រាស់បាននេះ ព្រោះទៅមុខទៀត យើងមិនដឹងកាលៈទេសៈពេលណាទេ ប៉ុន្តែក្រសួងប្រៃសណីយ៍មានគោលដៅមួយក្នុងការកំណត់ថា ​ទូរស័ព្ទដែលនាំចូល ទាល់តែ បង់ពន្ធអាករត្រឹមត្រូវទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន ដោយយកលេខកូដ IMEI របស់ទូរស័ព្ទនោះ មកធ្វើជាចំណុចក្នុងការ Activate ទូរស័ព្ទ។ ហើយបើសិនទូរស័ព្ទមិនបានបង់ពន្ធអាករទេ អាហ្នឹងយកមកភ្ជាប់ប្រព័ន្ធទូរសព័្ទចល័ត គឺអត់ដើរ»៕

សូមទស្សនាវីដេអូនៅខាងក្រោមនេះ ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់