ដំបូងគេហើយ! គូស្នេហ៍បរទេសមួយគូ ដឹកដៃគ្នាទៅរៀបការនៅខ្នងផ្សារ ផ្ទុះការចាប់អារម្មណ៍ខ្លាំង
ខ្នងផ្សារ ត្រូវបានគេស្កាល់ថាជាតំបន់ទេសចរណ៍ធម្មជាតិប្រៀបបានឋានសួគ៌ក្រោមមេឃ ដែលរំលេចខ្លួនឡើងនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះជាទីតាំងប្រសព្វមុំបីផ្សារភ្ជាប់ខេត្តចំនួន ៣ គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយគូស្នេហ៍ដែលជាជនបរទេសមួយគូបានរៀបចំពិធីមង្គលរបស់ខ្លួននៅទីតាំងខ្នងផ្សារខាងលើ និង មានការចូលរួមពីភ្ញៀវជាមិត្តភក្តិបរទេសជាច្រើន យ៉ាងគគ្រឹកគគ្រេង សប្បាយរីករាយ និង គួរឱ្យរំភើបជំនួស។
អ្វីដែលកាន់តែពិសេសទៀតនោះ សកម្មភាពបែបនេះត្រូវបានគេដឹងថា វាជាលើកដំបូងហើយដែលនៅទីតាំងតំបន់ខ្នងផ្សារ មានអ្នករៀបចំពិធីមង្គលបែបនេះ ហើយក៏ជារសនិយមជីវិតមួយថ្មីប្លែក ជួយលើកស្ទួយតំបន់ខ្នងផ្សារឱ្យកាន់តែមានភាពល្បីល្បាញ និង មានសក្ដានុពលទេសចរណ៍កាន់តែក្លាំងក្លាមួយម្រិតទៀត ជំរុញឱ្យតំបន់មួយនេះលើសពីកន្លែងដែលត្រឹមតែទៅបោះតង់ផ្សងព្រេងគយគន់ទេសភាព៕
ប្រភពរូបភាព ៖ onepixture