ឱកាសល្អ! ចង់ចេះធ្វើនំប៉័ង នំខេក និង នំផ្អែមផ្សេងៗ ក្រសួងប្រកាសបង្រៀនឥតគិតលុយ ១ រៀល
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ សិក្សាដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញ លើជំនាញធ្វើនំប៉័ង នំខេក និង នំផ្អែមផ្សេងៗ។
តាមរយៈលិខិត ក្រសួងជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង ការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគម ឧស្សាហកម្ម ទេសចរណ៍ យុវជន សិស្ស និស្សិត និង សាធារណជន ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Puratos Grand Place Cambodia នឹងបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញធ្វើនំប៉័ង នំខេក និង នំផ្អែមផ្សេងៗ សិក្សាដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញ។
ចំពោះវគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ តទៅ។ ដូច្នេះបុគ្គលិកបម្រើ ការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និង សាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះសិក្សាដោយផ្ទាល់តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬ តាមរយៈលេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៩/០១៥ ៥១១ ១១៦។ ដោយឡែក ការសិក្សាតាមអនឡាញ អាចស្កេនតាមរយៈលិខិតនៅខាងក្រោម៕
សូមអានសេចក្ដីលម្អិត ៖