ន.ទ.ក សម្រេចឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ បញ្ឈប់ផ្ដល់សេវាកម្ម «គម្រោងខ្ចីលុយ» ហើយ
កាលពីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ និយ័តករទូរគមនាគមន៍កម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានចេញសេចក្ដីណែនាំ ដល់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា ដោយត្រូវតែបញ្ឈប់ការផ្ដល់សេវាបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា «គម្រោងខ្ចីលុយ»។
ដោយឡែកក្នុងសេចក្ដីណែនាំក៏បានបញ្ជាក់ឱ្យដឹងថា អ្នកដែលប្រើប្រាស់ដែលបានភ្ជាប់រួចហើយ ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ត្រូវបន្តផ្ដល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឺកប្រាក់ដែលបានខ្ចី ហើយកំណត់យកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយ។
ន.ទ.ក ក៏បានព្រមានដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ឱ្យអនុវត្តតាមការសម្រេចឱ្យបានម៉ឺងម៉ាត់ ពុំដូច្នោះទេនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន៕
សូមអានព័ត៌មានលម្អិតក្នុងសេចក្ដីណែនាំដែលមានភ្ជាប់ជូនខាងក្រោម៖