ប្រទេសម៉ិកស៊ិក ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ចំថ្ងៃតែមួយនឹងគ្រោះរញ្ជួយដីសម្លា-..ប់មនុស្សជិត ៤០០ នាក់កាលពី ៥ ឆ្នាំមុន
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង អគារចំនួន ២ ខ្នងត្រូវបានបំផ្លិចបំផ្លាញ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រមួយ បានវាយប្រហារលើប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Dailymail បានឱ្យដឹងថា បុគ្គលិកការងារជាច្រើន ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ត្រឹមរយៈពេលខ្លីក្រោយពលរដ្ឋប្រមូលផ្ដុំគ្នា ធ្វើការប្រារព្ធថ្ងៃខួបសោកនាដកម្មគ្រោះរញ្ជួយដីដ៏សាហាវចំនួន ២ ក្នុងតំបន់នោះ។
ដោយឡែក អ្វីដែលធ្វើឱ្យគ្រប់គ្នាតក់ស្លុតបំផុតនោះគឺថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នោះ គឺកើតមានឡើងចំថ្ងៃតែមួយ លើតំបន់តែមួយ នៃការកើតមានគ្រោះរញ្ជួយដីដ៏អាក្រក់ ដែលឆក់យកជីវិតមនុស្សចំនួន ៣៧០ នាក់កាលពី ៥ ឆ្នាំមុន។
បើតាម U.S. Geologic Survey បានបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មាន របាយការណ៍ណាបញ្ជាក់ពីចំនួនការខូចខាតផ្សេងៗទៀត ដោយការវាយប្រហារពីគ្រោះរញ្ជួយដីនោះឡើយ៕