ព្រឹកបិណ្ឌ ១០ ព្រះសង្ឃវត្តបទុមវតី និមន្តយួរឆ្នាំងបបរ ចែកជូនញាតិញោម នៅមន្ទីរពេទ្យគន្ធបុប្ផា
នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងវេនបិណ្ឌទី ១០ នៃពិធីបុណ្យភ្ជំបិណ្ឌ ព្រះសង្ឃវត្តបទុមវតីរាជវរារាម បានបន្តនិមន្តចែកបបរជូនដល់ញាតិញោម ដែលយកកូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា កាលពីបិណ្ឌកន្លងទៅ ព្រះសង្ឃវត្តបទុមវតីរាជវរារាម ក៏ធ្លាប់បាននិមន្តចែកបបរជូនដល់ញាតិញោម ដែលយកកូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ខណៈមានញាតិញោមជាច្រើន មកទទួលបបរដើម្បីទទួលទាន អាចជួយសម្រាលបន្ទុកមួយផ្នែក កំឡុងពេលមកមើលថែទាំកូនសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
ខាងក្រោមនេះ ជាទិដ្ឋភាពព្រះសង្ឃនិមន្ត ចែកបបរ ជូនដល់ញាតិញោម ៖
ប្រភព ៖ ទទក