ដំណឹងល្អ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្តល់ថវិកាបង្ហើយទាំងស្រុង ជូន Ben ក្នុងការជីកប្រឡាយ
នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ឱ្យដឹងថា អ្នកឧកញ៉ានឹងធ្វើដំណើរនាំយកថវិកាចូលរួមជួយលើកទឹកចិត្តលោក BEN (Davis Benjamin Joseph) ដែលជាអ្នកការពារតំបន់អភិរក្សសត្វ និង ព្រៃឈើ នៅភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ នៅក្នុងការជីកប្រឡាយនៅតំបន់ BeTreed Adventures ដូចនេះ អ្នកឧកញ៉ាសូមផ្ដល់នូវថវិកាការបង្ហើយទាំងស្រុង ដើម្បីបញ្ចប់នូវភារកិច្ចដ៏សំខាន់មួយនេះ។
សូមរំឭកផងដែរថា ថ្មីៗនេះ BEN ដែលជាអ្នកការពារតំបន់អភិរក្សសត្វ និង ព្រៃឈើ នៅក្នុងខេត្តព្រះវិហារ បានប្រកាសសុំជំនួយដល់សាធារណៈជន ដើម្បីជួយដល់គម្រោងជីកប្រឡាយ ៣២ គីឡូម៉ែត្រ នៅភ្នំត្នោត ខេត្តព្រះវិហារ ដើម្បីយកប្រឡាយនេះជារបងខណ្ឌការពារកុំឱ្យសត្វព្រៃឆ្លងចូលដីដំណាំអ្នកភូមិ និង ការពារពីការជាប់អន្ទាក់ព្រានព្រៃផងដែរ៕