ឈ-ា.មស្រែកស្បែកហៅ? បុរសបា-..ញ់សម្ល-ា..-ប់គូដណ្ដឹងខ្លួនឯង ទីបំផុតត្រូវសមត្ថកិច្ចនៅថៃចាប់បានហើយ
តាមរយៈព័ត៌មានដែលទទួលបាន នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ បុរសជាជនដៃដល់ដែលធ្លាប់បានបាញ់សម្លាប់គូដណ្ដឹងរបស់ខ្លួនជានិស្សិតពេទ្យ និង ជាអ្នកលក់អនឡាញកាលពីឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ ពេលនេះត្រូវបានសមត្ថកិច្ចថៃឃាត់បានហើយ ក្រោមការសហការផ្ដល់ព័ត៌មាន និង ស្នើសុំទៅកាន់សមត្ថកិច្ចថៃ។
ជនដៃដល់ខាងលើ ដែលមានឈ្មោះ យឺន វណ្ណដេត មានអាយុជិត ៣០ ឆ្នាំ ធ្លាប់ជានាយទាហាននៅអង្គភាព ង ៧០ និង ធ្លាប់មានឋានន្តរស័ក្តវរសេនីយ៍ត្រី ក្រោយបង្ករហេតុបានរត់គេចខ្លួនបាត់សូន្យ រហូតដល់សមត្ថកិច្ចថៃឃាត់ខ្លួនបាន ក្រោយរូបគេបានសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់ នៅខេត្តចន្ទបូរី ប្រទេសថៃ។ បច្ចុប្បន្នសមត្ថកិច្ចថៃ បាន និង កំពុងអនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកាន់កម្ពុជា ដើម្បីមានចំណាត់ការផ្លូវច្បាប់ជាបន្តទៀត។
សូមរំឭកផងដែរថា កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ កន្លងទៅ គេបានឮសូរសំឡេងផ្ទុះអាវុធ ២ គ្រាប់ចេញពីក្នុងផ្ទះល្វែងមួយ លេខH-03 ផ្លូវលំ BT ក្នុងបុរីរំចេក ភូមិកន្ទោកជាង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ តែអ្នកជិតខាងមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ លុះដល់វេលាម៉ោង ១២ និង ១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែមករា គេបាន ឃើញជនសង្ស័យខាងលើបីជនរងគ្រោះ មានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ ២៦ ឆ្នាំ ជានិសិ្សតពេទ្យបញ្ចប់សញ្ញាបត្របរិញ្ញាផ្នែកឡាបូ និង ប្រកបរបរលក់ឡេតាមអនឡាញ ចេញមកខាងក្រៅបន្ទប់ ហើយបានហៅកង់បីឥណ្ឌាដឹកនារីរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែដោយសភាពរបួសធ្ងន់ពេក នារីរងគ្រោះត្រូវស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ឯជនបង្កក៏បានរត់បាត់ខ្លួនសូន្យ ព្រមទាំងបន្សល់ទុកសារសោកស្ដាយដែលខ្លួនប្រព្រឹត្តបែបនេះ៕