ស្រណោះណាស់! ឈឺដំណាក់កាលចុងក្រោយ ពោលសុំប្រពន្ធ និង ប្អូនច្រៀងបទភ្លេងការឱ្យស្ដាប់
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានសម្ដែងនូវក្ដីសោកស្រណោះ និង រំជួលចិត្តជាខ្លាំង ក្រោយគ្រួសារមួយ មានស្វាមីដែលជាមេគ្រួសារ បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់នឹកគិតបំណងចុងក្រោយ ចង់ស្ដាប់ភ្លេងការ សុំឱ្យភរិយាបំពេញបំណងចុងក្រោយ។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះ តាមរយៈគណនីមួយឈ្មោះ ចាន់ធឿន ពិណពាទ្យ ដែលជាភរិយា បុរសធ្លាក់ខ្លួនឈឺ បានបង្ហោះវីដេអូជាច្រើន ព្រមទាំងបានបញ្ជាក់ថា ៖ «បងបានប្រាប់ប្អូនស្រីថា ចង់ស្តាប់ភ្លេងការ ឥលូវបានដូចបំណងបងហើយប្តីសម្លាញ់ ប្រពន្ធស្រណោះណាស់»។
តាមរយៈវីដេអូ ក៏បានបង្ហា្ពញពីសកម្មភាពប្ដី រំភើបចិត្តដែលបានស្ដាប់ភ្លេងការសម្រេចតាមក្ដីបំណងរបស់ខ្លួន ខណៈសាច់ញាតិ និងភរិយាបានអង្គុយចោមរោមក្បែរនោះ ហាក់រំជួលចិត្ត និង ស្រណោះជាអនេកចំពោះរឿងនេះ៕
សូមទស្សនាវីដេអូ នៅខាងក្រោម ៖