បណ្ដាតំបន់ធំៗនៅប្រទេសមួយចំនួន បង្ហាញការកាន់ទុក្ខផ្សេងៗគ្នាចំពោះការសោយទិវង្គត ម្ចាស់ក្សត្រិយានី Elizabeth ទី ២
មហាជនស្ទើរតែទូទាំងពិភពលោក នាំគ្នាសម្ដែងនូវក្ដីក្រៀមក្រំក្រៃលែង ក្រោយទទួលដំណឹងមហាក្សត្រិយានី Elizabeth ll នៃប្រទេសអង់គ្លេស ស្តេចបានយាងចូលព្រះទិវង្គត នាជន្មាយុ ៩៦ ព្រះវស្សា នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ នៅរាជដំណាក់ Balmoral ប្រទេសស្កុតឡេន។
ទន្ទឹមទៅនឹងការចូលទិវង្គតដ៏ក្រៀមក្រំនេះ តាមរយៈសារព័ត៌មានបរទេស CNN បានបង្ហាញពីទិដ្ឋភាពបណ្ដាតំបន់ធំៗ នៅតាមប្រទេសមួយចំនួន បានបង្ហាញនូវការកាន់ទុក្ខផ្សេងៗគ្នា ចំពោះការសោយទិវង្គតមហាក្សតិយានី Elizabeth ទី ២ ដែលមានដូចខាងក្រោម ៖
១. ភ្លើងនៅ Eiffel Tower ក្នុងទីក្រុងប៉ារីស ត្រូវបានបិទ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធដល់មហាក្សតិយានី Elizabeth ទី ២
២. រូបសំណាកព្រះគ្រីស្ទ នៅទីក្រុង Rio de Janeiro ត្រូវបានបំភ្លឺដោយពណ៌ទង់ជាតិ Union Jack បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីល ប្រកាសកាន់ទុក្ខបីថ្ងៃ ចំពោះការសោយទីវង្គត របស់មហាក្សត្រិយានី
៣. រូបមហាក្សត្រីយានី ត្រូវបានតាំងក្នុងវិមានសភា ក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលី ព្រមទាំងបើកទទួលហត្ថលេខាលើសៀវភៅរំលែកទុក្ខថ្វាយ មហាក្សត្រីយានី
៤. ព្រះឆាយាល័ក្ខណ៍មហាក្សត្រីយានី ត្រូវបានបង្ហាញនៅមជ្ឈមណ្ឌលសិល្បៈជាតិ ក្នុងទីក្រុង Ottawa ប្រទេសកាណាដា ខណៈមនុស្សម្នាដើរដោយការគោរព
៥. ទង់ជាតិ Union Jack ត្រូវបានបង្ហោះពាក់កណ្តាល នៅខាងក្រៅស្ថានទូតអង់គ្លេស នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
៦. បរមរូបតំណាងព្រះមហាក្សត្រិយានី ត្រូវបានគេបញ្ចាំងនៅលើអគារសន្តិភាព នៃអគារសភាក្នុងទីក្រុង Ottawa ប្រទេសកាណាដា
៧. ទង់ជាតិអាមេរិក ហូតនៅត្រឹមពាក់កណ្តាលនៅវិមានសភាអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី
៨. កីឡដ្ឋាន Yankee ក្នុងទីក្រុងញូវយ៉ក នៅអាមេរិក
ប្រភព ៖ CNN