ត្រៀមៗ! ចូលខែក្រោយ ខេត្តពោធិ៍សាត់មានពិធីបុណ្យអុំទូក បណ្តែតប្រទីបដ៏ធំ ៣ ថ្ងៃជាប់គ្នា
រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ក្នុងខេត្តពោធិ៍សាត់។
ក្នុងនោះ ចំពោះព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលគ្រោងរៀបចំនេះ មានកម្មវិធីជាច្រើនដូចជា ពិធីប្រណាំងទូក ពិធីបណ្តែតប្រទីប ពិធីអកអំបុក និង សំពះព្រះខែ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាល។
ទន្ទឹមនោះ ក៏មានពិធីមួយចំនួនទៀតដូចជា ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយរបស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីសម័យ និង ការដុតកាំជ្រួចនាពេលរាត្រីរយៈ ពេល ៣ ថ្ងៃពេញផងដែរ៕
សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម ៖