ខ្លោចចិត្ត! ចេះណាស់កូន ពេលភ្លៀងធ្លាក់ខ្លាំងខំរុលជ្រកក្រោមថង់អេតចាយ ចាំពុកកំពុងរើសអេតចាយតាមផ្លូវ
មហាជននិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរ ក្រោយពីបានឃើញក្មេងតូចម្នាក់សំងំក្រោមថង់ខ្មៅនៅក្នុងរទេះអេតចាយ ក្រោមតំណក់ទឹកភ្លៀងនៅចំណុចខាងមុខ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងភូមិសាស្ត្រ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Dara Koun បានបង្ហោះវីដេអូប្រមាណ ១៥ វិនាទី បង្ហាញពីសកម្មភាពក្មេងប្រុសតូចម្នាក់ កំពុងរុលនៅក្រោមថង់ខ្មៅ ជាមួយស្បោងអេតចាយមួយពំនូកក្នុងរទេះអេតចាយ នៅក្រោមដំណក់ទឹកភ្លៀង ខណៈអាណាព្យាបាលកំពុងតែរកអេតចាយក្បែរនោះ ពោលគឺនៅខាងមុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅខណ្ឌចំការមន។
តាមរយៈសកម្មភាពនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នារំជួលចិត្ត ព្រមទាំងបានចែករំលែកវីដេអូបន្តគ្នាព្រោងព្រាត ខណៈសកម្មភាពនេះបានបង្ហាញឱ្យឃើញពីទិដ្ឋភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងឆ្លុះបញ្ចាំងជាទស្សនៈឱ្យឃើញថា ប្រសិនបើអ្នកជួបរឿងលំបាកក្នុងឆាកជីវិត សូមកុំអស់សង្ឃឹម ត្រូវបន្តដំណើរទៅមុខទៀតជាដាច់ខាត ព្រោះមានពេលខ្លះមានអ្នកជួបរឿងលំបាកជាងអ្នកជាច្រើន តែគេនៅតែតស៊ូក្នុងជីវិត ពុំរួញរានោះឡើយ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖