ផ្ទុះផ្អើល! លេចចេញពពករូបរាងដូចមហាក្សត្រិយានី Elizabeth II ត្រឹមប៉ុន្មានម៉ោងក្រោយទ្រង់ចូលទិវង្គត
ស្ត្រីសញ្ជាតិអង់គ្លេសម្នាក់ បានធ្វើការចែកចាយរូបភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ដែលរូបរាងថតបាននៅទីក្រុងមួយកន្លែងនៃប្រទេសអង់គ្លេស។
រូបភាពនោះដែរ គឺជារូបភាពពពកដ៏ធំមួយ ដែលលេចចេញរូបរាងដូចទៅនឹងព្រះមហាក្សត្រិយានី Elizabeth II ដោយស្ត្រីរូបនោះថតបានត្រឹមប៉ុន្មានម៉ោងក្រោយការប្រកាសដំណឹងចូលទិវង្គតរបស់ទ្រង់។
គួររំឭកផងដែរថា ក្នុងថ្ងៃជាមួយគ្នាដដែលនោះ ក៏មានអព្ភូតហេតុមួយផ្សេងផងដែរ បានកើតមានឡើងនៅឯព្រះរាជវាំង Buckingham ដោយនៅទីនោះ គឺមានលេចចេញនៅឥន្ទធនូ ២ ជាន់លើរាជវាំងតែម្ដង ចំពេលដែលខាងវាំងប្រកាសពីដំណឹងចូលសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II។ អព្ភូតហេតុនេះដែរ បានធ្វើឱ្យពលរដ្ឋដែលនៅខាងក្រៅវាំងមានជំនឿជឿថា ជាសញ្ញាបញ្ជាក់ច្បាស់ថា ទ្រង់ពិតជាចាកចេញចោលប្រជានុរាស្ត្រអង់គ្លេសមែនទែនហើយ៕
ប្រភព៖ Dailymail