Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្អើលអ្នកជិតខាង! កូនៗទាំង ៧ នាក់ នាំគ្នាដឹកដៃម្ដាយ ទៅបញ្ឈប់មង្គលការលើកទី ៥ របស់ឪពុក​
សង្គម

ផ្អើលអ្នកជិតខាង! កូនៗទាំង ៧ នាក់ នាំគ្នាដឹកដៃម្ដាយ ទៅបញ្ឈប់មង្គលការលើកទី ៥ របស់ឪពុក​

អត្ថបទដោយ​៖ Trassi មីនា ១៩, ២០២៣

រដ្ឋ Uttar Pradesh ជា​ដែនដី​ដែល​សម្បូរ​ទៅ​ដោយ​រឿង​រ៉ាវ​ចម្លែកៗ។ ជាក់​ស្ដែង​ថ្មីៗ​នេះ រឿង​ហេតុ​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើត​មាន​ឡើង​ក្នុង​រោងការ​មួយ​កន្លែង ដែល​កូនៗ​របស់​កូន​កំលោះ​ចំនួន ៧ នាក់ ដឹកដៃ​ម្ដាយ​របស់​ពួកគេ ទៅ​បញ្ឈប់​មង្គលការ​ទី ៥ របស់​ឪពុក​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០២២ កន្លង​ទៅ ពិធី​មង្គលការ​លើក​ទី ៥ នៃ​បុរស​វ័យ ៥៥ ឆ្នាំ​ម្នាក់ បាន​ប្រែ​ទៅ​ជា​ពិធី​ដ៏​វឹកវរ​មួយ ខណៈ​កូនៗ​ទាំង ៧ នាក់​របស់​លោក រួម​ទាំង​ម្ដាយៗ​របស់​ពួកគេ បាន​ចូល​ទៅ​អុកឡុក​ផ្អើល​ញាតិ​ដែល​ចូលរួម។

ជម្លោះ​ក្នុង​រោងការ​នេះ​ដែរ កើត​មាន​ឡើងក្រោយ​កូនៗ​របស់​កូន​កំលោះនិយាយ​ប្រាប់​គ្រួសារ​ខាង​កូន​ក្រមុំ​ថា​ពួកគេ​ជា​នរណា។ ជម្លោះ​កាន់​តែ​ផ្អើល​រហូត​កូន​ក្រមុំ​ត្រូវ​ជម្លៀស​ចេញ​ពី​រោង ហើយ​មនុស្ស​ជាច្រើនបាន​នាំ​គ្នា​ផ្អើល​ផ្ទុះ​កំហឹង​ទៅ​វាយ​ដំ​កូន​កំលោះ។

តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា កូនៗ​របស់​កូន​កំលោះបាន​ទៅ​ប្ដឹង​ប៉ូលិស​ពី​បញ្ហា​នេះ។ ក្រោយ​មកប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ រួម​ក៏​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ។ ក្មេងៗ​ទាំង​នោះបាន​អះអាង​ថា ឪពុក​របស់​ពួកគេ គឺ​ឈប់​ផ្ដល់​ប្រាក់​ដែល​ជា​តម្រូវការ​របស់​ពួកគេ​រាល់​ខែ ដោយ​ក្រោយ​មក​ពួកគេ​ក៏​រក​ឃើញ​ថា ឪពុក​ខ្លួន​បាន​រៀបការ​ជា​លើក​ទី ៥ ទើប​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​បែប​នេះ​ទៅ៕

ទស្សនាវីដេអូនៅទីនេះ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់