![ក្ដៅៗ! ព្រឹកនេះ សម្ដេច ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសថ្មីទាំង ២ យ៉ាងពីរោះ](https://www.popular.com.kh/wp-content/uploads/2022/08/FEATURE21-2.jpg)
ក្ដៅៗ! ព្រឹកនេះ សម្ដេច ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសថ្មីទាំង ២ យ៉ាងពីរោះ
នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅច្រមុះជ្រូកក្បាលថ្នល់ និង ស្តុបស៊ិនជូរីផ្លាហ្សា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ទន្ទឹមទៅនឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទាំង ២ ជាផ្លូវការ សម្ដេចបានប្រសិទ្ធនាមឈ្មោះស្ពានទាំង ២ ឱ្យបានដឹងថា ចំពោះស្ពានអាកាសទី ១ ដែលសាងសង់នៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និង វិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ហៅថា «ស្ពានអាកាសព្រះមុន្នីវង្ស»។
បន្ថែមលើសពីនេះ ចំពោះស្ពានអាកាសទី ២ ដែលមានទីតាំងនៅស្តុបស៊ិនជូរីផ្លាហ្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និង ផ្លូវលេខ ២០១១ ត្រូវបានសម្ដេចប្រសិទ្ធនាមថា «ស្ពានអាកាសគង់សំអុល»៕