គេប្រកួតស្លៀកម៉ូដប្លែកៗឈ្នះរង្វាន់ ស្រាប់តែបែកគំនិតច្នៃរ៉ូបពណ៌ដូចស្បង់ចីវ និងកោរសក់ទៀត
ថ្មីៗនេះ ពិតជាធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមផ្ទុះសំណើចមិនតិចឡើយ ព្រោះតែឃើញរូបភាពប៉ុន្មានសន្លឹក ដែលមានមានភ្ញៀវម្នាក់ កំពុងអង្គុយនៅក្នុងហាងមួយកន្លែង ស្លៀកពាក់ស្បង់ចីវរដូចជាព្រះសង្ឃយ៉ាងទំនង។
យ៉ាងណាមិញ រឿងរ៉ាវហួសចិត្តមួយនេះ បានកើតឡើងនៅប្រទេសថៃ។ ចំណែកបើតាមព័ត៌មានបានឱ្យដឹងថា ក្នុងនោះគឺមានហាងអាហារមួយកន្លែង បានរៀបចំចាត់ចែងកម្មវិធីជប់លៀងមួយ ហើយដោយសារចង់ឱ្យកាន់តែមានបរិយាកាសរីករាយ ខាងហាងក៏បានមានគំនិតឱ្យភ្ញៀវទាំងឡាយ មកចូលរួមកម្មវិធីនេះ ដោយស្លៀកពាក់ជា ការងារដែលខ្លួនស្រឡាញ់ចូលចិត្ត។ លើសពីនេះទៅទៀត ខាងហាងក៏មានប្រាក់រង្វាន់ចំនួនជិត ៣០០ ដុល្លារ សម្រាប់ប្រគល់ឱ្យអ្នកដែលស្លៀកពាក់មកចូលរួមបានប្លែកជាងគេទៀតផង ដែលធ្វើឱ្យមហាជនជាច្រើនបានចាប់អារម្មណ៍មកចូលរួមមិនតិចឡើយ។
យ៉ាងណាមិញ ក្នុងនោះគ្រាន់តែភ្ញៀវអ្នកមកចូលរួមដំបូងគេ ក៏បានធ្វើឱ្យមានការផ្ទុះការចាប់អារម្មណ៍អស់សំណើចពាសពេញបណ្តាញសង្គមបាត់ទៅហើយ ដោយភ្ញៀវរូបនេះ លេងសុទ្ធតែរ៉ូបពណ៌ដូចស្បង់ចីវរភ្លឺចិញ្ចាចមកចូលរួម ហើយថែមទាំងក្បាលត្រងោលគ្មានសក់ទៀតផងនោះ គឺមើលទៅពិតជាដូចជាព្រះសង្ឃដូច្នោះឯង។ ចំពោះម៉ូដសំលៀកបំពាក់នេះ មានមតិខ្លះក៏សរសើរថាពូកែច្នៃម៉ូដ ហើយក៏មានមតិខ្លះ រិះគន់ផាំងៗផងដែរ៕