ដំណឹងល្អ! ក្រសួងសុខាភិបាល ប្រកាសរើសមន្ត្រីរាជការ ចូលក្របខណ្ឌ ជាង ៣ ពាន់នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា ក្នុងឆ្នាំ ២០២២ នេះ ក្រសួងជ្រើសរើសមន្ត្រីរាជការ ចំនួន ៣.៣២៤ នាក់ ដើម្បីដាក់ឱ្យទៅបម្រើការងារ នៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជ្រើសរើសដូចមានក្នុងតារាងភ្ជាប់មកជាមួយ។
ក្នុងនោះ ចំពោះបេក្ខជនជានិស្សិតដែលបញ្ចប់ការសិក្សា ឬជាមន្ត្រីរាជការ ដែលមានបំណងចង់ប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាល សូមទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្តីការក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ផុតកំណត់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៧:០០ នាទី៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖