ណាត់គ្នាទៅ! នៅបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប ចំថ្ងៃចេញវស្សា
រដ្ឋបាលខេត្តបាត់ដំបង ថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹង ឱ្យសាធារណៈជនបានជ្រាបថា ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទ ១៤-១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩-១០ ខែ តុលា ឆ្នាំ ២០២២ នៅតាមបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី។
ទន្ទឹមនោះ ដើម្បីឱ្យពិធីនេះមានភាពអធិកអធម និងប្រកបដោយបរិយាកាសសប្បាយរីករាយ គណៈកម្មការរៀបចំ ពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ ២០២២ និមន្ត និងគោរពអញ្ជើញព្រះថេរានុថេរ គ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត លោក លោកស្រី អ្នកនាង កញ្ញា ពាណិជ្ជករ អាជីវករ ចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖