ថ្មីទៀតហើយ! បុរសខ្មែរម្នាក់ ហូបប្រចៀវទាំងរស់ ជាមួយអំបិលម្ទេស ផ្ទុះផ្អើលពេញហ្វេសប៊ុក
មហាជនអ្នកលេងបណ្ដាញសង្គម នាពេលថ្មីៗនេះ បាននាំគ្នាស៊ែរបន្តគ្នាព្រោងព្រាត ក្រោយបានឃើញវីដេអូបុរសខ្មែរម្នាក់ ហូបសត្វប្រចៀវឆៅ ជាមួយអំបិលម្ទេស គួរឱ្យញញើត និងភ្ញាក់ផ្អើលជាខ្លាំង។
ជាក់ស្ដែងតាមរយៈវីដេអូមួយប្រមាណជិត ៥ នាទី ដែលបង្ហោះដោយផេក Yum Yum បានបង្ហាញពីសកម្មភាព យកប្រចៀវឆៅ នៅរស់រវើកជាច្រើនក្បាល មកខ្ចប់ជាមួយអំបិលម្ទេសដែលបានបុក ហូបយ៉ាងទំនង ធ្វើដូចជាម្ហូបឆ្ងាញ់ ដែលជាសកម្មភាពកម្រនឹងមានអ្នកទទួលទានបែបនេះណាស់។
ចំពោះរឿងនេះ ក្រោយពីមហាជនអ្នកលេងបណ្ដាញសង្គមបានទស្សនា មានអ្នកខ្លះសម្ដែងនូវការមិនពេញចិត្តចំពោះទង្វើមួយនេះ និង មានមហាជនមួយចំនួនទៀត បានបញ្ចេញមតិសរសើរបុរសរូបនេះថា ហ៊ានហូបរបស់ប្លែកៗបែបនេះ សឹងមិនគួរឱ្យជឿ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖