Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កន្លែងលម្ហែថ្មីមួយ នៅជាប់ដងស្ទឹង ហ៊ុមព័ទ្ធដោយធម្មជាតិ ទេសភាពស្អាតដូចផ្ទាំងគំនូរ
ទៅណា សង្គម

កន្លែងលម្ហែថ្មីមួយ នៅជាប់ដងស្ទឹង ហ៊ុមព័ទ្ធដោយធម្មជាតិ ទេសភាពស្អាតដូចផ្ទាំងគំនូរ

អត្ថបទដោយ​៖ Muyly តុលា ៩, ២០២២

ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកោះកុង ជាខេត្តមួយ ដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប អមទៅដោយ ទស្សនីយភាពធម្មជាតិ ដែលជាទីកម្សាន្តសម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និង ក្រៅស្រុកមកទស្សនា ក៏ដូចជាស្នាក់នៅលម្ហែអារម្មណ៍បំបាត់ទុក្ខកង្វល់។

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាល នៃតំបន់លម្ហែមួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលនៅទីនោះ មានឈ្មោះថា «អារ៉ែង-ខេមភីង ARENG Camping»។

ស្ថិតនៅ តាមដងស្ទឹងអារ៉ែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលចំងាយប្រមាណ ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ «អារ៉ែង-ខេមភីង ARENG Camping» ជាកន្លែងសម្រាកលំហែកាយបែបធម្មជាតិ ដែលទើបលេចចេញរូបរាងឡើងថ្មីៗ សម្រាប់ផ្តល់នូវបទពិសោធន៍នៃការស្នាក់នៅថ្មីមួយ បែបលក្ខណៈបោះតង់ ដោយមានប្រភេទបន្ទប់ស្នាក់នៅជាច្រើនជម្រើស សម្រាប់ផ្តល់ជូនភ្ញៀវទេសចរណ៍ទាំងអស់ សម្រាកលំហែកាយ និងកំសាន្តរីករាយ ជាមួយសកម្មភាពផ្សេងរួមមាន ការដើរកំសាន្តតាមដងព្រៃ ដើរភ្នំ ជិះម៉ូតូកង់បួន-ជិះកង់តាមព្រៃភ្នំ, ជិះក្បូន និងអុំទូកកាយ៉ាកតាមដងស្ទឹង កម្មវិធីដាំបន្លែ-ដំណាំ និងកម្មវិធីកីឡាជាច្រើនមុខទៀត។

ប្រសិនបើប្រិយមិត្ត ចាប់អារម្មណ៍ចំពោះទីតាំងដ៏ស្រស់ត្រកាលខាងលើ អាចទាក់ទងដើម្បីទទួលព័ត៌មានអំពីការស្នាក់នៅ តាមរយៈលេខទូរសព្ទ 090 282 292 ឬក៏ឆាតទៅផេកអារ៉ែង-ខេមភីង ផ្ទាល់ក៏បាន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់