វីដេអូស្តែងៗ ទូកកម្សាន្តមួយ នៅសុខៗលិចចូលទៅក្នុងសមុទ្រយ៉ាងរន្ធ-ត់!
នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ សារព័ត៌មានបានរាយការណ៍ពីហេតុការណ៍ដ៏រន្ធត់មួយ ដោយក្នុងនោះ គឺនៅសុខៗមានទូកកម្សាន្តប្រណីតមួយ ស្រាប់តែលិចបាត់ទៅក្នុងសមុទ្រ ស្ទើរតែមិនគួរឱ្យជឿតែម្តង។
យ៉ាងណាមិញ បើតាមព័ត៌មានបានឱ្យដឹងថា ទូកកម្សាន្តមួយគ្រឿងនេះ គឺមានឈ្មោះថា My Saga ជាទូកកម្សាន្តបែបប្រណីត ដែលមានប្រវែងជាង ៤០ ម៉ែត្រ និង ត្រូវបានផលិតឡើងនៅក្នុងប្រទេសម៉ិចសិចកូ តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។
ហើយគេបានបន្តទៀតថា ទូកកម្សាន្តមួយនេះ បានចាកចេញពីច្រាំងរបស់ប្រទេសអ៊ីតាលី ទៅក្នុងសមុទ្រមេឌីទែររ៉ាណេ ឆ្ពោះទៅទីក្រុងមីឡាស្សូបានត្រឹមតែ ១៥ ម៉ែត្រប៉ុណ្ណោះ ក៏ស្រាប់តែចាប់ផ្តើមផ្អៀង រួចលិចបាត់ទៅក្នុងទឹកសមុទ្រឈឹងតែម្តង។
ដោយឡែក តាមពិតទៅ អ្នកបើកទូកកម្សាន្តមួយនេះ បានដឹងថាទូកខ្លួនកំពុងតែមានបញ្ហា ហើយក៏បានរាយការណ៍ភ្លាមៗទៅអាជ្ញាធរដែលពាក់ព័ន្ធផងដែរ ប៉ុន្តែគេមិនអាចជួយសង្រ្គោះអ្វីបានឡើយ ដោយសារតែអាកាសធាតុមិនអំណោយផល ក្នុងនោះទើបចុងក្រោយវាបានលិចបាត់ទៅនេះឯង។
ហើយមកទល់ពេលនេះ គេក៏កំពុងតែស៊ើបអង្កេតរកមូលហេតុនៃការលិចដូចគ្នា។ ចំណែកមហាជនអ្នកគាំទ្រវិញ ពិតជាភ្ញាក់ផ្អើលរន្ធត់មិនតិចឡើយ កាលបើបានឃើញវីដេអូស្តែងនៃការលិចបែបនេះ ហើយគេក៏សង្ឃឹមថា នឹងមិនមានការប៉ះពាល់ដល់ជីវិតមនុស្សផងដែរ៕