ថ្ងៃកំណើត នាំសង្សារទៅញ៉ាំសាច់អាំង ខ្យងអាំង ស្រាប់តែប្រទះបានគុជ មានតម្លៃរាប់លាន
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ មានការរាយការណ៍ ពីរឿងរ៉ាវលាភសំណាងរបស់គូស្នេហ៍មួយគូ ដែលនាំគ្នាទៅញ៉ាំសាច់អាំងឆ្លងថ្ងៃកំណើត ស្រាប់តែហេងចូល ប្រទះគុជមួយគ្រាប់ តម្លៃមិនចេះតិចលានបាត។
ក្នុងនោះ ខាងប្រុសបានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ខ្លួន និង សង្សារ ព្រមទាំងញាតិមិត្តមួយចំនួនទៀត បាននាំគ្នាទៅញ៉ាំសាច់អាំងមួយកន្លែងនៅក្បែរផ្ទះ ដើម្បីជាអបអរដល់ថ្ងៃកំណើតរបស់ខាងស្រី។
ខណៈកំពុងញ៉ាំបានមួយភ្លែត សង្សាររបស់ខ្លួន ក៏បាននាំញាតិមិត្តទៅយករបស់ញ៉ាំមកថែមទៀត ដោយបានយកខ្យងមកមួយចានផងដែរ។ ក្រោយពីញ៉ាំខ្យងនោះបានមួយសន្ទុះ ស្រាប់តែខ្លួនបានខាំចំរបស់អ្វីម្យ៉ាងរឹងៗនៅក្នុងសាច់ខ្យង ហើយដំបូងក៏គិតថាជាដុំថ្មតូចៗ ដោយសារតែគេលាងខ្យងមិនស្អាត តែក្រោយពីខ្ជាក់ចេញមកក៏ហាក់ប្លែកចិត្ត ព្រោះតាមពិតទៅជាគុជមួយគ្រាប់តូច។
ញាតិមិត្តនៅទីនោះក៏នាំគ្នាឆ្ងល់មិនតិចនោះដែរ ហើយក៏គិតគូគ្នាយកគុជនោះមកផ្ទះសិន ក្រោយមកពួកគេក៏ចាប់ផ្តើមទៅរកព័ត៌មាននៅក្នុងអ៊ីនធើណេត ស្រាប់តែប្រទះថា គុជមួយគ្រាប់នេះ គឺជាគុជមេឡូ ដែលកំពុងតែល្បីនៅក្នុងបណ្តាញសង្គម។ ខាងស្រី ក៏បានប្រាប់ឱ្យខាងប្រុសយកទៅកន្លែងជំនាញដើម្បីពិសោធន៍ ហើយមិនយូរប៉ុន្មានខាងមន្ទីរពិសោធន៍ក៏បានអះអាងបញ្ជាក់ថា គុជមួយគ្រាប់នេះ ពិតជាគុជមេឡូពិតប្រាកដមែន ព្រមទាំងចេញក្រដាសបញ្ជាក់ឱ្យទៀត ធ្វើឱ្យទាំងគូស្នេហ៍ភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ ទាំងគូក៏បានឱ្យដឹងទៀតថា គុជមួយគ្រាប់នេះពិតជាពិបាករកណាស់ វាជាគុជដ៏កម្រ ប៉ុន្តែបើមានអ្នកមកទិញ ខ្លួនក៏ចង់លក់ ព្រោះត្រូដោះបំណុល ដោយតម្លៃអាចមិនឱ្យជាង ១ លានបាតឡើយ៕