ព្រះអើយ! ២ នាក់បងប្អូន សុំម្ដាយទៅបេះឈូក ស្រាប់តែឱបគ្នាលង់ទឹកស្ល-ា..ប់ គួរឱ្យសង្វេគ
មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាសម្តែងក្ដីសោកស្ដាយ និង អាណិតអាសូរក្រៃលែង ក្រោយបានដឹងករណីក្មេងតូច ០២ នាក់ បានឱបគ្នាលង់ទឹកស្លាប់ គួរឱ្យសង្វេគបំផុត។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈផេកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យបានដឹងថា ដើមឡើយកូនស្រីបានសុំម្តាយទៅបេះផ្លែឈូក ហើយប្អូនប្រុសរត់ទៅតាមពីក្រោយ ដោយពួកគេជិះប៊ីដុងឆ្លងទឹកទាំង ២ នាក់បងប្អូន ក៏បណ្តាលឱ្យលិចលង់ស្លាប់ដោយគ្មាននរណាឃើញ ខណៈទម្រាំតែឪពុកម្តាយដឹងរឿងដើររកកូន គឺយឺតពេលបាត់ទៅហើយ។
ដោយឡែក កូនស្រីបងដែលជាជនរងគ្រោះ មានអាយុទើបតែ ១២ ឆ្នាំ និង ប្អូនប្រុសមានអាយុ ៧ ឆ្នាំ ហើយគឺជាកូនតែ ២ នាក់គត់ នៃគ្រួសារក្រីក្រមួយ នៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមរយៈរឿងរ៉ាវនេះ វាជាអារម្មណ៍មួយដែលគ្មានឪពុកម្តាយណាអាចទទួលយកបាននោះទេ ហើយក៏មិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោសទៅលើអ្នកណានោះដែរ ខណៈហេតុការណ៍ដ៏អាក្រក់បែបនេះ ច្រើនតែកើតចេញពីការធ្វេសប្រហែស ដែលបណ្តាលមកពីការខ្វះខាតការយល់ដឹង និង ការបណ្តែតបណ្តោយនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតនោះឯង៕