គុណម្ចាស់ ៥ ព្រះអង្គ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និមន្ដចេញទេសនាទីណា ផ្អើលអស់ញាតិញោមទីនោះ
នៅព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកសាសនាព្រះពុទ្ធ គឺជាសាសនារបស់រដ្ឋ។ វិស័យព្រះពុទ្ធសាសនាចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ ពិសេសសម័យអង្គរ និង មកដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ ព្រះពុទ្ធសាសនាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តគំនិតរបស់ប្រជាជនឱ្យប្រកាន់ភ្ជាប់នូវអំពើរល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តាករុណា មិនបៀតបៀតជីវិតគេ ប្រកាន់យកនូវភាពស្មោះត្រង់ សុច្ចរិតទៀងត្រង់ ហើយព្រះសង្ឃដែលជាបុព្វជិតនៅក្នុងព្រះពុទ្ធសាសនាក៏មានតួនាទីយ៉ាងសំខាន់ណាស់ដែរក្នុងការផ្សព្វផ្សាយធម៌ បណ្ដុះនៅអំពើល្អក្នុងសង្គម ដឹកនាំសត្វលោកទៅកាន់ផ្លូវល្អ ឱ្យរស់នៅប្រកបដោយក្ដីសុខ សេចក្ដីស្ងប់នៅក្នុងផ្លូវចិត្ត រំលត់អំពើបាប។
បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ ពិសេសលោកយាយលោកតា ញាតិញោមពុទ្ធបរិស័ទ បានស្គាល់យ៉ាងច្បាស់ព្រះគុណម្ចាស់គ្រូ ៥ ព្រះអង្គជាព្រះសង្ឃដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានស្នាដៃល្អលើកស្ទួយព្រះពុទ្ធសាសនា និង ថែមទាំងបានដើរតួនាទីជាគ្រូបាអាចារ្យអប់រំ ណែនាំ ផ្សព្វផ្សាយធម៌ ធ្វើឱ្យពុទ្ធសាសនិកជន លោកតាលោកយាយ ដែលបានស្ដាប់ព្រះធម៌ហើយ បានធូរស្បើយពីទុក្ខកង្វល់ទាំងឡាយ និង ទទួលបានភាពរីករាយជ្រះថ្លា គួរឱ្យគោរពបំផុត។ ក្នុងនោះរួមមាន ៖
១. ព្រះតេជព្រះគុណ ពិន សែម
២. ព្រះតេជព្រះគុណ គូ សុភាព
៣. ព្រះតេជព្រះគុណ សាន សុជា
៤. ព្រះតេជព្រះគុណ ហាក់ សៀងហៃ
៥. ព្រះតេជព្រះគុណ សាន ភារ៉េត