ផ្ទុះការភ្ញាក់ផ្អើល! Elon Musk អះអាងថាលោកកំពុងទិញក្លិប Manchester United
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ មហាសេដ្ឋីដែលមានជាងគេលើលោកគឺមហាសេដ្ឋី Elon Musk បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Twitter ថា ៖ «លោកកំពុងទិញក្លិប Manchester United»។
ក្លិបបិសាចក្រហម Manchester United គឺជាក្លិបបាល់ទាត់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុតមួយនៅលើពិភពលោក។ ក្លិបនេះដែរបានឈ្នះពានរង្វាន់ Premier League ចំនួន ២០ ដង និងបានឈ្នះពានរង្វាន់ European Cup មួយចំនួនទៀត។
ទោះជាយ៉ាងណា ចំពោះម្ចាស់ក្លិប Manchester United ក៏មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើរនេះដែរ៕
ប្រភព៖ CNA