CDC ណែនាំម្ចាស់កម្មវិធីគួរជូនតេស្តកូវីដជាមួយលិខិតអញ្ជើញ និង ជូនវត្ថុអនុស្សាវរីយ៍ជាដបអាល់កុល
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ នេះ បានបង្ហោះបញ្ជាក់ ពីការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងនោះ ខាងនាយកដ្ឋានបានណែនាំឱ្យបុគ្គលគ្រប់រូប គួរចេះធ្វើតេស្តកូវីដ-១៩ ដោយខ្លួនឯង ព្រមទាំងណែនាំម្ចាស់រៀបចំពិធីនានា គួរផ្ដល់ជូនតេស្តកូវីដ-១៩ ជាមួយលិខិតអញ្ជើញ និង ពេលដល់កន្លែងពិធីគួរប្រគល់វត្ថុអនុស្សាវរីយ៍ជាដបអាល់កុល។
បន្ថែមលើសពីនេះ ខាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានណែនាំឱ្យអ្នកចូលរួមពិធី គួរធ្វើតេស្តមុនចូលពិធីនានា ក្នុងករណីឃើញវិជ្ជមាន ត្រូវផ្អាកទៅចូលរួម៕