អស្ចារ្យក្រៃលែង! ថ្ងៃរះចាំងប៉ះកំពូលប្រាសាទអង្គរវត្តចេញពណ៌មាស ចំថ្ងៃសីលពេញបរមី ស្អាតបំផុត
ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និង ជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ដែលតាំងទីនៅក្នុងប្រទេសកម្ពុជា លើទឹកដីខេត្តសៀមរាប ដោយប្រាសាទនេះត្រូវបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី ២ ជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និង បានឆ្លាក់ជាប់នឹងទង់ជាតិខ្មែរយើង ថែមទាំងមានឈ្មោះល្បីល្បាញរន្ទឺសុសសាយ ទៅគ្រប់ទិសទីលើពិភពលោក។
ទន្ទឹមទៅនឹងភាពអស្ចារ្យ នៃប្រាសាទអង្គរ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ នេះ តាមរយៈគណនីមួយ Hong Sam Ath បានបង្ហាញពីទិដ្ឋភាព នៃអច្ឆរិយភាពប្រាសាទ ដោយពន្លឺព្រះអាទិត្យ ចាំងឆ្លុះចំកំពូលប្រាសាទអង្គរ លេចចេញជាពណ៌មាស ស្រស់ស្អាត និង អស្ចារ្យក្រៃលែង ស្របទៅនឹងថ្ងៃសីលពេញបរមីនេះ។
ស្របគ្នានឹងការឃើញទិដ្ឋភាពដ៏កម្រ និង អស្ចារ្យនេះ បានធ្វើឱ្យមហាជនជាច្រើន ពិសេសបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលគ្រប់គ្នាពីភាពមហស្ចារ្យនៃប្រាង្គប្រាសាទខ្មែរដ៏ធំមួយនេះ។ ក្នុងនោះដែរ ក៏គេក៏សង្កេតឃើញមានការលើកសរសើរស្ញប់ស្ញែងដល់បុព្វបុរសខ្មែរ ដែលបានបន្សស់ទុកនូវសំណង់ស្ថាបត្យកម្មដ៏មានលក្ខណៈពិសេសមួយនេះដែរ ជាមួយនឹងការចែករំលែកយ៉ាងផុសផុលបង្ហាញពីរូបភាពដ៏អស្ចារ្យនេះលើហ្វេសប៊ុកថែមទៀតផង ពីសំណាក់អ្នកលេងបណ្តាញសង្គមនេះ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖