Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ចាំខាវ៉ាន់ ដំរីឯកោទេ? ពេលនេះរស់នៅយ៉ាងរីករាយ សោយសុខជាមួយធម្មជាតិ
សង្គម

(វីដេអូ) ចាំខាវ៉ាន់ ដំរីឯកោទេ? ពេលនេះរស់នៅយ៉ាងរីករាយ សោយសុខជាមួយធម្មជាតិ

អត្ថបទដោយ​៖ Muyly សីហា ៦, ២០២២

ដំរីដ៏ឯកាបំផុតនៅលើលោកឈ្មោះ ខាវ៉ាន់ បានធ្វើដំណើរដ៏វែងឆ្ងាយតាមយន្តហោះ ពីប្រទេសប៉ាគីស្ថាន មកដល់ទឹកដីប្រទេសកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាប កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ និងបានធ្វើដំណើរទាំងយប់ ទៅកន្លែងរស់នៅថ្មី នៅលើទឹកដីខេត្តឧត្ដរមានជ័យ។

ក្រោយមកដល់កម្ពុជា ខាវ៉ាន់ បានបន្សាំនឹងបរិស្ថានជុំវិញខ្លួន ដោយមានដំរីញី ០៣ ក្បាល មានឈ្មោះ Dipoh, Arun Reah និង Sarai Mia រស់នៅជាមួយ ដោយខាវ៉ាន់ នឹងត្រូវរស់នៅបន្តនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យ៉ាងណាមិញ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ ថ្មីៗនេះ តាមរយៈគណនី Twitter របស់លោក នេត ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញពីទិដ្ឋភាពរស់នៅរបស់ខាវ៉ាន់ រស់នៅសោយសុខយ៉ាងរីករាយ ក្នុងតំបន់អភិរក្សធម្មជាតិ លែងជាដំរីឯកោ ដែលរស់នៅក្នុងទ្រុងតូចចង្អៀតដូចមុនទៀតហើយ។

គួរឱ្យដឹងផងដែរថា ខាវ៉ាន់ ដំរីឈ្មោល ដែលមានអាយុ ៣៥ ឆ្នាំ ត្រូវ​បាន​ចាត់​ទុក​ជា​ដំរី​មួយ​ក្បាល​ដែល​ឯកា​បំផុត​លើ​ពិភពលោក ដោយ​រូប​វា​បាន​ចំណាយ​ពេល​សឹង​មួយ​ជីវិត​របស់​ខ្លួន រស់​នៅ​ក្នុង​ទ្រុង​ដ៏​តូច​ចង្អៀត​ក្នុង​សួន​សត្វ​មួយ​កន្លែង​នៅ​ប្រទេស​ប៉ាគីស្ថាន ក្រោយ​ដំរី​ជា​ដៃគូ​របស់​វា​បាន​ស្លាប់​បាត់​ទៅ៕

សូមចុចត្រង់នេះ ដើម្បីទស្សនាវីដេអូ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់