(វីដេអូ) ល្វតល្វន់តែរឹងមាំ! អ្នកគ្រូ ជៀប សុភីលីន ឯកទេសនាង នាយរោង យក្ស បង្ហាញក្បាច់រាំរស់រវើកបង្រៀនសិស្សគុន
អ្នកស្រី ជៀប សុភីលីន ដែលមាននាមពេញ សុភីលីន ជៀមសាភីរ៉ូ គឺជាបុគ្គលឆ្នើមមួយរូបក្នុងវិស័យសិល្បៈផ្នែករបាំបុរាណខ្មែរ ហើយអ្នកស្រីក៏ជាស្ថាបនិក និង ជានាយិកានៃក្រុមសិល្បៈ សុភីលីន មានតួនាទីជាអ្នកបង្ហាត់របាំ ធ្វើបាឋកថាពីសិល្បៈវប្បធម៌ និង ទំនាក់ទំនងទូទៅ ដូចជាការរកមូលនិធិសម្រាប់ក្រុមសិល្បៈ ជាដើម។
យ៉ាងណាមិញ ថ្មីៗនេះ សកម្មភាពថ្មីមួយរបស់អ្នកស្រីត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការចែករំលែកគ្នាព្រោងព្រាត រួមជាមួយការបញ្ចេញមតិលើកសរសើរដល់អ្នកស្រីជាច្រើន បន្ទាប់ពីបានឃើញអ្នកស្រីបានបង្ហាញក្បាច់រាំរបាំបុរាណខ្មែរយ៉ាងទន់ភ្លន់រស់រវើកគួរជាទីពេញចិត្តនោះ។
សកម្មភាពរបស់អ្នកស្រី ជៀប សុភីលីន ដែលកំពុងរាំរបាំបុរាណខ្មែរនេះដែរ ត្រូវបានបង្ហោះឡើងដោយគណនីហ្វេសប៊ុកផេកមួយឈ្មោះ «បួងសួង Boung Soung» កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។
ក្នុងវីដេអូដែលផេកខាងលើនេះបានបង្ហោះនោះ បានបង្ហាញយ៉ាងច្បាស់ពី អ្នកស្រី សុភីលីន ដែលជាគ្រូមួយរូបកំពុងតែបង្ហាត់បង្ហាញការរាំរបាំបុរាណដល់សិស្សគុនជំនាន់ក្រោយ ក្នុងឯកទេសនាង នាយរោង និង យក្ស ដែលមើលទៅអ្នកស្រីពិតជាមានភាពប៉ិនប្រសប់ណាស់ ព្រោះរាល់ការបង្ហាញចេញមួយក្បាច់ៗ គឺពិតជាសមសួន ទន់ល្វត់ល្វន់ បង្កប់ភាពរឹងមាំ រស់រវើក និង ស្រស់ស្អាតបំផុត។
ចង់ដឹងអ្នកស្រី សុភីលីន មានក្បាច់រាំល្វត់ល្វន់ និង រស់រវើកយ៉ាងណាខ្លះនោះ? សូមចុចទស្សនាវីដេអូខាងក្រោយ បង្ហោះដោយគណនីហ្វេសប៊ផេក «បួងសួង Boung Soung» ដូចតទៅ៕