ឱកាសល្អ សម្រាប់អ្នកខេត្តព្រះសីហនុ! ក្រសួងប្រកាស រើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ មានតួនាទី ជាជំនួយការហិរញ្ញវត្តុ រដ្ឋបាលឃុំសង្កាត់
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន តាមរយៈផេកផ្លូវការរបស់លោក នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ បានប្រកាសផ្ដល់ឱកាស សម្រាប់ធនធានទាងឡាយណា ដែលចង់ធ្វើជាបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ មានតួនាទី ជាជំនួយការហិរញ្ញវត្តុ រដ្ឋបាលឃុំសង្កាត់ ដែលមានលក្ខខណ្ឌ ដូចក្នុង ប្រការ ៥ អាចដាក់ពាក្យបាន តាមឃុំសង្កាត់ ក្នុងខេត្តព្រះសីហនុ។
ដោយឡែកចំពោះ លក្ខណ្ឌនៃប្រការ ៥ ដែលបានចែងបានឱ្យដឹងថា បេក្ខជនជំនួយការហិរញ្ញវត្ថុ រដ្ឋបាលឃុំសង្កាត់ ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម ៖
– ត្រូវមានសញ្ជាតិខ្មែរ
– ត្រូវមានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ
– ត្រូវមានកម្រិតសិក្សាចាប់ពីបញ្ចប់ថ្នាក់ទី ១២
– ត្រូវមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
– ត្រូវមានចំណេះដឹងមូលដ្ឋានផ្នែកកុំព្យូទ័រ
– បេក្ខជនដែលមានទីលំនៅនៅក្នុងឃុំ សង្កាត់សាមី ឬនៅឃុំ សង្កាត់ដែលមានព្រំប្រទល់ជាប់គ្នា ត្រូវបានផ្ដល់អាទិភាព
– មានបទពិសោធន៍ការងារក្នុងវិស័យសាធារណៈ ឬឯកជនលើជំនាញពាក់ព័ន្ធ ត្រូវបានផ្ដល់អាទិភាព
– មានវិញ្ញាបនបត្របណ្តុះបណ្តាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានផ្តល់អាទិភាព
– បេក្ខជនជាស្ត្រី ជនពិការ និងជនជាតិដើមភាគតិច ត្រូវបានផ្ដល់អាទិភាព៕
សម្រាប់ព័ត៌មានលម្អិតបន្ថែម មានដូចក្នុងសេចក្ដីប្រកាសខាងក្រោមនេះ ៖