ស្រឡាញ់ការងារក្រសួងត្រូវម៉ាច់! ក្រសួងសេដ្ឋកិច្ច ប្រកាសរើសមន្ត្រីជាប់កិច្ចសន្យាច្រើននាក់ បម្រើការផ្នែកទាំងនេះ
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ចំពោះរឿងនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជដឹងថា ក្រសួងត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ០៨ រូប មកបម្រើការងារពេញម៉ោងដូចខាងក្រោម ៖
– បុគ្គលិកដឹកនាំបច្ចេកវិទ្យាឌីជីថល (Digital Technology Manager) ចំនួន ០២ រូប
– បុគ្គលិកអភិវឌ្ឍសុសវែរ (Software Developer) ចំនួន ០៣ រូប
– បុគ្គលិកស្រាវជ្រាវគោលនយោបាយ (Policy Researcher) ចំនួន ០៣ រូប។
ចំពោះការទទួលពាក្យ ចាប់ផ្តើមពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៧:០០ នាទី ខណៈមានតែបេក្ខជន ឬ បេក្ខនារីដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) តែប៉ុណ្ណោះ ដែលនឹងត្រូវអញ្ជើញមកសម្ភាសន៍ផ្ទាល់មាត់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖