![ឱកាសការងារមកដល់ហើយ! ដំណឹងជ្រើសរើសបុគ្គលិកភេទស្រី ផ្នែកលក់ជាច្រើននាក់ តាមទីតាំង និង ខេត្តទាំងនេះ](https://www.popular.com.kh/wp-content/uploads/2022/06/Khom-2715.jpg)
ឱកាសការងារមកដល់ហើយ! ដំណឹងជ្រើសរើសបុគ្គលិកភេទស្រី ផ្នែកលក់ជាច្រើននាក់ តាមទីតាំង និង ខេត្តទាំងនេះ
ឱកាសការងារមកដល់ហើយ! ក្រុមហ៊ុនយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកភេទស្រី ផ្នែកលក់ជាច្រើននាក់នៅតាមទីតាំងខេត្តរស់នៅជាក់ស្តែង ដើម្បីជួយលក់ឱ្យដេប៉ូ ខាងសាប៊ូ ដែលមួយទីតាំងគឺត្រូវការចំនួន ២ រូប។
សម្រាប់អត្ថប្រយោជន៍ដែលទទួលបាន មានដូចជា ៖ ប្រាក់កម្រៃក្នុងមួយខែ ២៥០ ដុល្លារ បូករួមទាំងថ្ងៃសាំង ២០ ដុល្លារ (សរុបទាំងអស់ ២៧០ ដុល្លារ ក្នុង១ ខែ)។ ក្នុងនោះ ក៏មានទឹកប្រាក់លើកទឹកចិត្តផ្សេងទៀត បើសិនជាធ្វើការបានល្អ។ ធ្វើការក្នុង ១ សប្តាហ៍ ចំនួន ៥ ថ្ងៃ ដោយឈប់សម្រាក ២ ថ្ងៃ រៀងរាល់ថ្ងៃចន្ទ និង ថ្ងៃព្រហស្បត្តិ៍។ ចំពោះម៉ោងចូលធ្វើការ គឺម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ៥:០០ នាទីល្ងាច។
បញ្ជាក់ ការងារលក់នេះធ្វើចំនួន ១ ខែប៉ុណ្ណោះ គឺខែកក្ដដា ដោយចាប់ផ្តើមនៅថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ ២០២២ ខាងមុខនេះតទៅ។ បុគ្គលិកត្រូវតែជាអ្នករស់នៅខេត្តផ្ទាល់ បើចាប់អារម្មណ៍នឹងការងារនេះ សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ៖ ០៧០ ៥៣ ៥៣ ៥៩ / ០១១ ៣៣៣៣ ០៧។
ខាងក្រោមនេះ ជាទីតាំងសម្រាប់បុគ្គលិកទៅជួយលក់ មានដូចជា ៖
១. បាល័ង្គ ឃុំដំរីជាន់ខ្លា ក្រុងស្ទិងសែន ខេត្តកំពង់ធំ
២. ភូមិស្វាយធំ សង្កាត់ ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត
៣. ផ្លុវវាងក្រុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ
៤. ផ្សារស្វាយអទរ
៥. ផ្សារថ្នលទទឹង (សួង)
៦. ក្រុងស្វាយរៀង
៧. ភូមិព្រៃបេង ឃុំស្គុំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៨. ក្រុងក្រចេះ ខេត្តក្រចេះ
៩. ក្រុងបាលុង ខេត្តរតនះគីរី
១០. ក្រុង វិហារ ( ព្រះវិហារ)៕