Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មនុស្ស ១៦ នាក់ បានស្ល-ា.-ប់ និង របួសរាប់សិបនាក់ ក្រោយរុស្ស៊ីប្លោងមីសីល ២ គ្រាប់ លើផ្សារមួយនៅអ៊ុយក្រែន
សង្គម អន្តរជាតិ

មនុស្ស ១៦ នាក់ បានស្ល-ា.-ប់ និង របួសរាប់សិបនាក់ ក្រោយរុស្ស៊ីប្លោងមីសីល ២ គ្រាប់ លើផ្សារមួយនៅអ៊ុយក្រែន

អត្ថបទដោយ​៖ Oudom Ngien មិថុនា ២៨, ២០២២

កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ មន្ត្រីអ៊ុយក្រែនមួយរូបបានឱ្យដឹងថា ៖ «មីសីលរបស់រុស្ស៊ីចំនួនពីរគ្រាប់ បានវាយប្រហារទៅលើផ្សារទំនើបក្នុងទីក្រុង Kremenchuk នៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និង របួស ៥៩ នាក់»។

ក្នុងនោះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ក៏មានប្រសាសន៍ផងដែរថា ៖ «មនុស្សជាង ១ ពាន់នាក់ នៅក្នុងហាងទំនិញបានរងការវាយប្រហារនេះ ហើយក៏បានបណ្តាលឱ្យមានភ្លើងឆេះដ៏ធំ និង បានបញ្ចេញផ្សែងខ្មៅអួលអាប់ទៅលើមេឃទៀតផង»។

មិនត្រឹមតែប៉ុណ្ណោះ លោក Zelenskiy ក៏បានសរសេរក្នុង Telegram ដោយបានរៀបទៀតរាប់ថា ៖ «វាមិនអាចទៅរួចទេ បើសិនជាយើងធ្វើការស្រមៃទៅមើលចំនួននៃជនរងគ្រោះ វាគ្មានភាពសមរម្យទេចំពោះរុស្សីដែលធ្វើបែបនេះ»។ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនេះ អង្គការសហប្រជាជាតិ និង លោកខាងលិចក៏បានថ្កោលទោសប្រទេសរុស្ស៊ីផងដែរ៕ ​

ប្រភព៖ Reuter

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់