Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រកផ្លូវវាង! នៅថ្ងៃ ២៨ ខាងមុខ នឹងផ្អាកចរាចរណ៍លើកំណាត់ផ្លូវនរោត្តម ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់
សង្គម

រកផ្លូវវាង! នៅថ្ងៃ ២៨ ខាងមុខ នឹងផ្អាកចរាចរណ៍លើកំណាត់ផ្លូវនរោត្តម ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់

អត្ថបទដោយ​៖ Muyly មិថុនា ២៣, ២០២២

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៣​ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន សម្រាប់ពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា  នឹងមានការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ផ្លូវលេខ ៤១ ដល់ស្ពានអាកាសក្បាលថ្នល់ និង បរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីម៉ោង ០៥ ព្រឹក នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ រហូតដល់បញ្ចប់កម្មវិធី។

ដោយឡែក ការបញ្ចៀសនេះ គឺក្នុងគោលបំណងរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា រៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន ​៧ មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អបអរសាទរ! ផលិតផល​ស្រាបៀរ ​ហនុមាន ​របស់​ក្រុមហ៊ុន ​ហនុមាន ​ប៊ែវើរីជីស ​នឹងមានវត្តមាន​នៅក្នុងទីផ្សារ​ប្រទេសថៃ

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

ទេពហត្ថា ដឹកនាំដោយលោក Xavier de Lauzanne ភាពយន្តបង្ហាញអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

អូ គូលែន ប្រារព្ធខួប ១០ ឆ្នាំ ហើយណែនាំដបថ្មី ២

មីនា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្ថានីយប្រេងឥន្ធនៈ កាល់តិច និង ស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម)

មីនា ២៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់