Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មកស្គាល់កន្លែងលម្ហែថ្មី មានទេសភាពស្រស់ស្អាត ជិះចេញពីភ្នំពេញតែបន្តិចដល់
ទៅណា សង្គម

មកស្គាល់កន្លែងលម្ហែថ្មី មានទេសភាពស្រស់ស្អាត ជិះចេញពីភ្នំពេញតែបន្តិចដល់

អត្ថបទដោយ​៖ Muyly មិថុនា ១១, ២០២២

បងប្អូនអ្នកលេងបណ្ដាញសង្គម ជាពិសេសយុវវ័យ ថ្មីៗនេះបាននាំគ្នាចាប់អារម្មណ៍នូវកន្លែងលម្ហែមួយកន្លែង ស្ថិតនៅជាយរាជធានីភ្នំពេញ ដែលមានបរិយាកាសស្រស់ស្រាយប្លែកភ្នែក ទាក់ទាញគួរឱ្យចង់ទៅសម្រាកលម្ហែកម្សាន្តអារម្មណ៍ និង ថតរូបលេង ក្នុងឱកាសថ្ងៃឈប់សម្រាក ក៏ដូចជាថ្ងៃចុងសប្ដាហ៍។

នៅទីនោះមានឈ្មោះថា «Memory Resort-រមណីដ្ឋាន ​ការចងចាំ» មានទីតាំងស្ថិតនៅ តំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំងាយត្រឹមតែ ១២ គីឡូម៉ែត្រប៉ុណ្ណោះ ពីកំពង់ចម្លងស្វាយជ្រំ និង ១៤ គីឡូម៉ែត្រ ពីកំពង់ចម្លងអរិយក្សត្រ ឬ តាមស្ពានព្រែកតាមាក់ ផ្លូវលេខ 8A។

«Memory Resort-រមណីដ្ឋាន ​ការចងចាំ» បើកឱ្យចូលកម្សាន្ត ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១០ យប់ ជាកន្លែងសម្រាប់លម្ហែសម្រាកពីការងារ លំហែខួរក្បាល និង ស័ក្តិសមសម្រាប់ការជួបជុំទទួលទានអាហារជុំគ្នា ជាមួយគ្រួសារ និង មិត្តភក្តិ ជាដើម។ នៅទីនោះ មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ មានកញ្ចុះលម្ហែកាយ ជាប់បឹងធំល្វឹងល្វើយ រួមទាំងមានម្ហូបអាហារឆ្ញាញ់ៗ សម្រាប់កំដរអារម្មណ៍ប្រិយមិត្ត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់