ឱកាសល្អ! ក្រសួងជ្រើសរើស ពលទាហានថ្មី ៦០០ នាក់ ចំណុះការដ្ឋានកាំភ្លើងធំ
តាមរយៈលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហោះដោយនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីសម្រេចស្ដីពីការជ្រើសរើសពលទាហាន។
ក្នុងនោះ តាមរយៈសេចក្ដីសម្រេច បានបញ្ជាក់ឱ្យបានដឹងថា រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតិឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៦០០ (ប្រាំមួយរយ) នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យ ៣ កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីសម្រេចនៅខាងក្រោម ៖