ដំណឹងល្អ! សម្ដេច អនុញ្ញាតឱ្យក្រសួងជ្រើសរើសទាហានថ្មី ៤០២ នាក់ រៀបចំកងកាំជ្រួចការពារដែនអាកាស
តាមរយៈលិខិត ដែលទទួលបាននៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការជ្រើសរើសពលទាហានថ្មី ចំនួន ៤០២ នាក់។
តាមរយៈសេចក្ដីសម្រេច បានបញ្ជាក់ឱ្យបានដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៤០២ នាក់ ដើម្បីរៀបចំកងកាំជ្រួច ការពារដែនអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
ប្រភព ៖ BTV News